អបអរសាទរផង! ពេលនេះ វីរកីឡាការិនី កែ ឡេង ដ៏ឆ្នើមរបស់កម្ពុជា ត្រូវបានតម្លើងឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ទោ ផ្កាយ២…

នៅមុននេះបន្តិច យោងតាមគណនីហ្វេសបុករបស់ វីរកីឡាការិនី កែ ឡេង ពិតជារំភើបចិត្តជាខ្លាំង ក្រោយពេលត្រូវបាន តម្លើងឋានន្តរស័ក្ដិមួយកម្រិតទៀត ដោយអ្នកនាងបានរៀបរាប់ថា:

ទូលព្រះបង្គំ កែ ឡេង សូមអរព្រះគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គប្រោសប្រទាន តម្ដើងឋានន្តរស័ក្តិ ឧត្តមសេនីយទោ ដល់ រូបទូលព្រះបង្គំ កែ ឡេង ព្រមទាំងអរគុណចំពោះ សម្តេចបិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារ ជាតិ ឯឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ

និងជា ប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ចំពោះ នាង ខ្ញុំ។គួររំលឹកថាការប្រកួតចុងក្រោយរបស់ វីរកីឡាការិនី កែ ឡេង គឺបានប៉ះជាមួយ កីឡាការិនីឡាវ BIVILAK THEPPHAKAN ហើយជាលទ្ធផលគឺ អ្នកស្រីបានយកឈ្នះក្នុងលទ្ធផល ៣៦ទល់នឹង២២ វិញ្ញាសាវាយយកពិន្ទុស្រ្តី ក្រោយពីប្រកួចចប់ វីរកីឡាការិនី កែ ឡេង បានសម្តែងអារម្មណ៍រំភើបខ្លាំង ដោយធ្វើបានសម្រេច ដោយដណ្តើមបានមេដៃមាសជូនប្រទេសជាតិ​៤​ដង​ជាប់​ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *