គួរអោយអាណិតណាស់!កែវ សុខផេង ពោលពាក្យយ៉ាងខ្លីថា “កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ”ដោយសារតែ…

នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ៣:០០ រសៀល នេះ ក្រុមកម្ពុជាអាយុក្រោម២២ឆ្នាំ ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ដើម្បីប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅ កីឡដ្ឋាន Rizal Memorial ព្រមទាំងមានការ ផ្សាយផ្ទាល់ ហង្សមាស HDTV ផងដែរ។

តែគួរឲ្យស្តាយបំផុត កម្ពុជាធ្វើមិនបានសម្រេច ក្នុងការដណ្តើមមេដាយសំរិទ្ធ ស៊ីហ្គេមទេ ក្នុងវគ្គកាត់សេចក្តីប៉េណង់ទី ដោយ មីយ៉ាន់ម៉ាស៊ុតចូល ៥គ្រាប់ កម្ពុជាស៊ុតចូលតែ៤គ្រាប់ បន្ទាប់ពីស្មើគ្នាក្នុងការប្រកួតទាំងពីរតង់ !ស៊ូស៊ូកម្ពុជា។

ក្នុងនោះ គេប្រទះឃើញ កីឡាករ កែវ សុខផេង បានបង្ហោះសារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ”។ ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែលើកទឹកចិត្តដល់កីឡាកររូបនេះដដែល ព្រមទាំងនៅតែគាំទ្រជានិច្ចមិនប្រែប្រួលឡើយ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *