តោះកូនខ្មែរ ! មកដឹងពី ប្រវត្តរបស់ជើងខ្លាំង ខាន់ ចេសា ដែលមានឈាមជ័រខ្មែរ-ម៉ិចសិច-អាមេរិច ដែលទើបតែឈ្នះមេដាយមាសថ្ងៃនេះ….
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កីឡាការិនីវ័យក្មេង Jessa Khan បានបង្កើតប្រវត្តិឲ្យកម្ពុជាក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីក្នុងប្រភេទកីឡាជឺជិតស៊ូ ប៉ុន្តែមហាជនកម្ពុជាភាគច្រើនតិចណាស់ដែលស្គាល់ពីប្រវត្តិកីឡាការិនីរូបនេះ។
Jessa Khan កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ នៅតំបន់ Corpus Christi រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នាងជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ដែលមានឪពុកឈ្មោះ Peter El Khan ដែលជនជាតិខ្មែរកើតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងម្តាយឈ្មោះ April Marie Khan ជនជាតិអេស្ប៉ាញ។ លោក Peter El Khan ជាឪពុកបញ្ជាក់ថា ភរិយារបស់លោកមិនមែនជាជនជាតិម៉ិកស៊ីកូទេ។
លោក Peter El Khan បានប្រាប់ថា កូនស្រីរបស់លោកបានចាប់ហ្វឹកហាត់នៅឆ្នាំ២០១០ដែលតាំងពីនាងអាយុ៨ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំមក កូនស្រីរបស់លោកក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និងពិភពលោកជាច្រើនរហូតដល់ឆ្នាំ២០១៨នេះ។
ឪពុករបស់ Jessa Khan បាននិយាយជុំវិញមេដាយមាសនេះថា ៖«គ្រួសាររបស់ខ្ញុំពិតជារំភើបរីករាយបំផុត និងមោទនភាពដែលកូនស្រីនាំមេដាយមាសជូនប្រជាជនកម្ពុជា។ ទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតឡើងពីការខិតខំប្រឹងប្រែង ការត្រៀមខ្លួន និងការលះបង់របស់នាងទើបបានសម្រេចផលបែបនេះ»។
សមិទ្ធផលរបស់ Jessa Khan គ្រាន់តែឆ្នាំឆ្នាំ២០១៧ និង២០១៨ ពិតជាអស្ចារ្យដែលសុទ្ធតែជើងឯក និងមេដាយមាសកម្រិតអន្តរជាតិ និងពិភពលោក។
ឆ្នាំ២០១៧
មេដាយមាស ពីការប្រកួត ជើងឯកទ្វីបអឺរ៉ុប European Championship មេដាយមាស ពីការប្រកួត ជើងឯកអាមេរិក PAN American Championship មេដាយមាស ពីការប្រកួត ជើងឯក Las Vegas Open 2X មេដាយមាស ពីការប្រកួត ជើងឯក San Diego Open 2X មេដាយមាស ពីការប្រកួត ជើងឯកពិភពលោក Wolrd Championship 2X មេដាយមាស ពីការប្រកួតជើងឯក Long Beach 2X មេដាយមាស ពីការប្រកួត ជើងឯក Los Angeles Grand Slam មេដាយមាស ពីការប្រកួត ជើងឯក No ni World Championship 2X មេដាយមាស ពីការប្រកួត ជើងឯក JIU JUTSU World League 2X
ឆ្នាំ២០១៨
មេដាយមាស ពីការប្រកួតជើងឯក Los Angeles Open 2X មេដាយមាស ពីការប្រកួតជើងឯក Tap Out Cancer មេដាយមាស ពីការប្រកួតជើងឯក Gracie National មេដាយមាស ពីការប្រកួតជើងឯក JIU JUTSU World League 2X មេដាយមាស ពីការប្រកួតជើងឯក FIVE Gold មេដាយមាស ពីការប្រកួតជើងឯក PAN American Championship 2x មេដាយមាស ពីការប្រកួតជើងឯក San Diego Open 2X មេដាយមាស ពីការប្រកួតជើងឯក World Champioship មេដាយមាស ពីការប្រកួតជើងឯក American National Gi & No Gi មេដាយមាសកីឡាទ្វីបអាស៊ី Asian Games 2018
In 2019
Purple Belt Champion