សុំតែម្នាក់១ស៊ែរទេ ដើម្បីការខំប្រឹងរបស់គាត់ ! កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះ វៀតណាម ១០០ – 0 ហើយពេលនេះបានឈ្នះមេដាយមាសហើយ….(មានវីដេអូ)

(ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន៕

​កីឡាការិនី​វៀតណាម Duong Thi Thanh Minh និង​កីឡាការិនី​សិង្ហ​បុរី The May Yong ដែល​ចាញ់​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ១០០-០ រៀងៗ​ខ្លួន នៅ​វគ្គ​១/៤ និង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ សុទ្ធតែ​ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន​៕
នេះ​ជាការ​ទទួលបាន​មេដាយមាស​ទី​៤​របស់​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។​


Leave a Reply

Your email address will not be published. Required fields are marked *