ទឹកដោះម្ដាយថ្លៃ! ក្មេងស្រីម្នាក់លូនចេញពីក្រោមរថយន្តដឹកដី ទាំងអារម្មណ៍ភ័យខ្លាច ស្ទើរតែអស់ជីវិត ដោយសារតែ…(មានវីដេអូ)
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងចេញពីផ្លូវបេតុងជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែ នដឹ កខ្សា ច់ជ្រុ លទៅបុកចូលផ្ទះលក់បា យម្ហូប រងរបួសម្ដាយ និង កូ នស្រី បញ្ជូនទៅសង្គ្រោះភ្លាមៗ កាលវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃ អង្គារិ៍ ទី៩ ខែ វិច្ឆិកា ឆ្នំា២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតឃើញរថយន្តបែនដឹកខ្សាច់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F 0566 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុកែងផ្លូវ៦០ម៉ែត្របានបត់ឆ្វេងស្រាប់ តែមានរ ងរថយន្តស៊េរីទំនើបម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា SAR UN6 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ហេីយជ្រុលទៅបុករថយន្តអាបែនដឹកខ្សាច់ពេញទំហឹងបណ្ដាលឲ្យរថយន្តបែនដឹកខ្សាច់រេចង្កូតទៅបុកចូលផ្ទះលក់បាយម្ហូប បណ្ដាលឲ្យកូនស្រីរបួសស្រាល រីឯម្ដាយរ បួ ស ធ្ង ន់ ត្រូវបានរថយន្តគ្លី និចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនា ក់ទំ នងទៅសមត្ថកិច្ចជំនាញមកធ្វើការវា ស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា ប្រភពវីដេអូ TVFB